គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សេណេហ្កាល់ : សហគ្រាសប៉េប៉េអឹមនៅជាមួយអ្នកធ្វើធម្មយាត្រានៃភូមិ Popenguine

កាលបរិច្ឆេទ: ០៨ មិថុនា ២០២៦ / សុខភាព / Author : ATH Sokren

ឆ្នាំនេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានជួយជ្រោមជ្រែងដល់ដំណើរធម្មយាត្រានៃភូមិ Popenguine ដែលជាធម្មយាត្រាដ៏ធំរៀបចំឡើងរៀងរាល់ឆ្នាំនៅថ្ងៃចន្ទនៃថ្ងៃបុណ្យសាសនា Pentecôte នៅឆ្នេរ Petite-Côte នៃប្រទេសសេណេហ្កាល់។ ចូលរួមជាមួយព្រះសហគមន៍កាតូលិក Saint-Agnès នៃទីក្រុង Rufisque ដែលជាអ្នករៀបចំដំណើរធម្មយាត្រានេះ សហគ្រាសផលិតឱសថប៉េប៉េអឹមបានបរិច្ចាកកញ្ចប់ថ្នាំសង្រ្គោះបន្ទាន់ (ក្នុងនោះមានថ្នាំ Calseptine ថ្នាំ Panol និងថ្នាំ Kinafon) ដើម្បីគាំទ្រដល់អ្នកធ្វើធម្មយាត្រាក្នុងអំឡុងពេលធ្វើដំណើរ។ ថ្នាំទាំងនោះជួយព្យាបាលបញ្ហារមាស់កន្ទួលលើស្បែកដែលបង្កដោយធូលីដី និងចូលរួមបំបាត់ការឈឺចុកចាប់ដែលបណ្តាលមកពីដើរយូរ។ ព្រះសហគមន៍កាតូលិកបានថ្លែងអំណរគុណចំពោះកាយវិការដ៏សប្បុរសនេះ ដែលបានចូលរួមពង្រឹងសមត្ថភាពរបស់ព្រះសហគមន៍ក្នុងការផ្តល់ការព្យាបាលប្រកបដោយគុណភាពដល់អ្នកធ្វើធម្មយាត្រា។

 គំនិតផ្ដួចផ្ដើមនេះស្របតាមបេសកកម្មរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ក្នុងនាមជាអ្នកដើរតួយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលនៅទ្វីបអាហ្វ្រិកនិយាយភាសាបារាំង ដើម្បីសម្រួលដល់ការទទួលបានថ្នាំដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។ តាមរយៈការគាំទ្រដល់ព្រឹត្តិការណ៍មួយនេះដែលមានលក្ខណៈបែបសាសនាផង និងបែបសហគមន៍ផង សហគ្រាសផលិតឱសថប៉េប៉េអឹមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ស្ថាប័នមូលដ្ឋានដែលធ្វើការជារៀងរាល់ថ្ងៃដើម្បីសុខភាពប្រជាជន៕